AirAsia Newsroom

View Original

AirAsia Cambodia បន្តពង្រីកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរទៅកាន់ប្រទេសវៀតណាម

ប្រទេសកម្ពុជាថ្ងៃទី 13 វិច្ឆិកា 2024 បន្ទាប់ពីការបើកសម្ពោធ ជើងហោះហើរអន្តរជាតិថ្មីពីទីក្រុង សៀមរាប ទៅកាន់ទីក្រុងសិ​ង្ហបុរី AirAsia Cambodia សូមប្រកាស​​ “ការបើកជើងហោះហើរអន្តរជាតិ ថ្មីចំនួនពីរបន្ថែមទៀតដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើនបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀត” ។

សំបុត្រយន្តហោះនឹងត្រូវដាក់លក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែវិច្ឆិកា៖ សម្រាប់ជើងហោះហើរពីទីក្រុងភ្នំពេញឆ្ពោះទៅ កាន់ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី 22 ធ្នូ ឆ្នាំ2024 មានតម្លៃសំបុត្រចាប់ពី USD74* និងពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ ទីក្រុងហាណូយ ចាប់ពីថ្ងៃទី 24 មករា 2025 មានតម្លៃសំបុត្រចាប់ពី USD99*

ជើងហោះហើរត្រង់ទៅ-មក ទាំង ៧ ជើងហោះហើរ ក្នុងមួយសប្តាហ៍ នឹងទទួលអ្នកដំណើរប្រមាណជាង ១២៦០ នាក់ក្នុងមួយ

សប្តាហ៍ ដែលនឹងចេញដំណើរទៅ-មក ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖

“យើងមានសេចក្តីសោមនស្សរីករាយ ប្រកាសដាក់បន្ថែមជើងហោះហើរអន្តរជាតិចំនួនពីរបន្ថែមទៀត ពីទីក្រុង ភ្នំពេញឆ្ពោះទៅកាន់ទីក្រុងដ៏ពេញនិយម និងរស់រវើកក្នុង ប្រទេសវៀតណាមដែលកំពុងទទួលបានការចាប់អារម្មណ៏ជាខ្លាំ​ង នៅទូទាំងសហគមន៍អាស៊ាន និងទៅកាន់គោលដៅផ្សេងៗទៀត។ 

“គិតចាប់ពី ក្រុមហ៊ុន​​​អាកាសចរណ៍យើងខ្ញុំ  បានដំណើរការហោះហើរចេញពី  អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា  ខែឧសភា 

ឆ្នាំ ២០២៤ នេះកន្លងមក    ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ    ដែលមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់

ខេត្តសៀមរាប នឹងមាន ៤ ជើងហោះហើរ ទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី ហើយឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ នឹងបើកជើងហោះហើរថ្មីបន្ថែមទៀត ចំនួន ២ គោលដៅ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ដូច្នេះ​រហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មក ជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ រវាងព្រះរាជាណាចក្រកម្ពុជា   ដែលបានចូលរួមចំណែកក្នុងការបង្កើនភ្ញៀវទេសចរ     និងជាកត្តា    ជំរុញដ៏សំខាន់ដល់វិស័យ

ទេសចរណ៍ ក៏ដូចជាបង្កើតបាននូវអត្ថប្រយោជន៍ ដល់វិស័យសេដ្ឋកិច្ចជាច្រើនផងដែរ ​រួមមានការបង្កើតការងារ  និងបង្កើននូវការ

អភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចទូទាំងប្រទេស ។

“ខណៈពេល កម្ពុជា-វៀតណាម មានព្រំដែនប្រទល់ជាប់គ្នាដ៏វែងអន្លាយ រួមទាំងមានភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ និងតំបន់ជាច្រើនដ៏គួរឱ្យទាក់ទាញ  ឆ្នេរសមុទ្រ  និងរូបសំណាក់និមិត្តរូបជាច្រើន   ហើយ នៅពេលអ្នកដំណើរទៅលេងប្រទេស

វៀតណាម និង ប្រទេសកម្ពុជា អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ នឹងភាពទាក់ទាញរបស់ប្រទេសទាំងពីរ រួមមានវប្បធម៌ ម្ហូបអាហារ និងបទពិសោធន៍ពិសេសៗ​​​។

“កម្ពុជា  និង  វៀតណាម  គឺជា​គោលដៅអាស៊ានដ៏សំខាន់ដែលផ្តល់ជូនឱ្យ​​​អ្នកដំណើរនូវឱកាស  ដើម្បីទទួល​​បានបទពិសោធន៍

វប្បធម៌ ដ៏សម្បូរបែបគ្មានអ្វីប្រៀបផ្ទឹមបាន។ យើងជឿជាក់ថាជើងហោះហើរអន្តរជាតិថ្មី កម្ពុជា-វៀតណាម នឹងបើកបង្ហាញអំពីភាពដ៏ពេញនិយមរវាងប្រជាជាតិនៃប្រទេសទាំងពីរ និ​ងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាមរយៈបណ្តាញ

ហោះហើរដ៏ធំរបស់ក្រុមហ៊ុន  AirAsia Group ជាង 130 គោលដៅ។

“​យើង​នឹង​បន្ត​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​ជើងហោះបន្ថែមទៀតនាពេល​អនាគត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកដំណើរ​​​។

ភ្នំពេញ ជា​រាជធានី​របស់​ព្រះរាជាណាចក្រកម្ពុជា ដែល​ជាបណ្តុំ​ច្រក​ចូល​ទៅ​កាន់​ភាព​ទាក់ទាញ​​នៃទីក្រុងអច្ឆរិយៈ​ជាមួយ អាហារដ៏សម្បូរបែប​ ការស្នាក់នៅក្នុងតម្លៃសមរម្យ និងវប្បធម៌ដ៏ផូរផង់។ 

AirAsia​​​​ នឹងហោះហើរជាប្រចាំថ្ងៃពី​​​​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដែលនឹងផ្តល់ជូនអ្នកដំណើរ

នូវតម្លៃ​​ដ៏សមរម្យបំផុត​ដើម្បីទស្សនា​តំបន់នានានៃខេត្តសៀមរាប។  រីឯ ទីក្រុងហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាង

គេក្នុងប្រទេសវៀតណាមដែលពោរពេញដោយហាងទំនិញល្បីៗ និងកន្លែងកម្សាន្តនាពេលរាត្រី។ ដោយឡែកទីក្រុងហាណូយក៏

ជាទីក្រុងដ៏ពេញនិយម ប្រកបដោយកន្លែងកម្សាន្តដើម្បីទទួលយកបទពិសោធន៍ដ៏សម្បូរបែប ដូចជា ស្ថាបត្យកម្ម និងមុខម្ហូប ប្លែកៗនៅក្នុង “Land Of The Blue Dragon” ផងដែរ។

ការដាក់សម្ពោធជើងហោះហើរ​ថ្មី​​នេះ​​​  បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់  AirAsia  យ៉ាងមោះមុត ក្នុងការក្លាយជាក្រុមហ៊ុន អាកាសចរណ៍តម្លៃសមរម្យឈានមុខ  ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន  ខណៈពេលដែលកំពុងចូលរួមជំរុញ កំណើនទេសចរណ៍នៅទូទាំងតំបន់​​។

កាលវិភាគជើងហោះហើររវាងទីក្រុង ភ្នំពេញ (PNH) និង ទីក្រុងហូជីមិញ (SGN)៖

កាលវិភាគជើងហោះហើររវាង ភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)៖

*តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត - សូមចូលទៅកាន់កម្មវិធី AirAsia Move App ឬគេហទំព័រសម្រាប់ព័ត៌មានលម្អិត។