AirAsia Cambodia បន្តពង្រីកជើងហោះហើរអន្តរជាតិថ្មីចំនួនពីរទៅកាន់ប្រទេសវៀតណាម
ប្រទេសកម្ពុជាថ្ងៃទី 13 វិច្ឆិកា 2024 បន្ទាប់ពីការបើកសម្ពោធ ជើងហោះហើរអន្តរជាតិថ្មីពីទីក្រុង សៀមរាប ទៅកាន់ទីក្រុងសិង្ហបុរី AirAsia Cambodia សូមប្រកាស “ការបើកជើងហោះហើរអន្តរជាតិ ថ្មីចំនួនពីរបន្ថែមទៀតដែល ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបង្កើនបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀត” ។
សំបុត្រយន្តហោះនឹងត្រូវដាក់លក់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែវិច្ឆិកា៖ សម្រាប់ជើងហោះហើរពីទីក្រុងភ្នំពេញឆ្ពោះទៅ កាន់ទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី 22 ធ្នូ ឆ្នាំ2024 មានតម្លៃសំបុត្រចាប់ពី USD74* និងពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ ទីក្រុងហាណូយ ចាប់ពីថ្ងៃទី 24 មករា 2025 មានតម្លៃសំបុត្រចាប់ពី USD99*។
ជើងហោះហើរត្រង់ទៅ-មក ទាំង ៧ ជើងហោះហើរ ក្នុងមួយសប្តាហ៍ នឹងទទួលអ្នកដំណើរប្រមាណជាង ១២៦០ នាក់ក្នុងមួយ
សប្តាហ៍ ដែលនឹងចេញដំណើរទៅ-មក ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានមានប្រសាសន៍ថា៖
“យើងមានសេចក្តីសោមនស្សរីករាយ ប្រកាសដាក់បន្ថែមជើងហោះហើរអន្តរជាតិចំនួនពីរបន្ថែមទៀត ពីទីក្រុង ភ្នំពេញឆ្ពោះទៅកាន់ទីក្រុងដ៏ពេញនិយម និងរស់រវើកក្នុង ប្រទេសវៀតណាមដែលកំពុងទទួលបានការចាប់អារម្មណ៏ជាខ្លាំង នៅទូទាំងសហគមន៍អាស៊ាន និងទៅកាន់គោលដៅផ្សេងៗទៀត។
“គិតចាប់ពី ក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ បានដំណើរការហោះហើរចេញពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនា ខែឧសភា
ឆ្នាំ ២០២៤ នេះកន្លងមក ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យ ដែលមានជើងហោះហើរក្នុងស្រុកឆ្ពោះទៅកាន់
ខេត្តសៀមរាប នឹងមាន ៤ ជើងហោះហើរ ទៅកាន់ទីក្រុងសំខាន់ៗ ដូចជា កូឡាឡាំពួរ សិង្ហបុរី ហើយឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ នឹងបើកជើងហោះហើរថ្មីបន្ថែមទៀត ចំនួន ២ គោលដៅ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។ ដូច្នេះរហូតមកដល់បច្ចុប្បន្ននេះ សរុបជើងហោះហើរទាំងអស់ យើងខ្ញុំមានមោទនភាពសូមជម្រាបថា យើងខ្ញុំបានដឹកជញ្ជូនអ្នកដំណើរទៅ-មក ជាង 10,000 នាក់ ក្នុងមួយសប្តាហ៍ រវាងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមចំណែកក្នុងការបង្កើនភ្ញៀវទេសចរ និងជាកត្តា ជំរុញដ៏សំខាន់ដល់វិស័យ
ទេសចរណ៍ ក៏ដូចជាបង្កើតបាននូវអត្ថប្រយោជន៍ ដល់វិស័យសេដ្ឋកិច្ចជាច្រើនផងដែរ រួមមានការបង្កើតការងារ និងបង្កើននូវការ
អភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចទូទាំងប្រទេស ។
“ខណៈពេល កម្ពុជា-វៀតណាម មានព្រំដែនប្រទល់ជាប់គ្នាដ៏វែងអន្លាយ រួមទាំងមានភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ និងតំបន់ជាច្រើនដ៏គួរឱ្យទាក់ទាញ ឆ្នេរសមុទ្រ និងរូបសំណាក់និមិត្តរូបជាច្រើន ហើយ នៅពេលអ្នកដំណើរទៅលេងប្រទេស
វៀតណាម និង ប្រទេសកម្ពុជា អ្នកដំណើរនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ នឹងភាពទាក់ទាញរបស់ប្រទេសទាំងពីរ រួមមានវប្បធម៌ ម្ហូបអាហារ និងបទពិសោធន៍ពិសេសៗ។
“កម្ពុជា និង វៀតណាម គឺជាគោលដៅអាស៊ានដ៏សំខាន់ដែលផ្តល់ជូនឱ្យអ្នកដំណើរនូវឱកាស ដើម្បីទទួលបានបទពិសោធន៍
វប្បធម៌ ដ៏សម្បូរបែបគ្មានអ្វីប្រៀបផ្ទឹមបាន។ យើងជឿជាក់ថាជើងហោះហើរអន្តរជាតិថ្មី កម្ពុជា-វៀតណាម នឹងបើកបង្ហាញអំពីភាពដ៏ពេញនិយមរវាងប្រជាជាតិនៃប្រទេសទាំងពីរ និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក តាមរយៈបណ្តាញ
ហោះហើរដ៏ធំរបស់ក្រុមហ៊ុន AirAsia Group ជាង 130 គោលដៅ។
“យើងនឹងបន្តស្វែងរកឱកាសដើម្បីពង្រីកជើងហោះបន្ថែមទៀតនាពេលអនាគត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកដំណើរ។
ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាបណ្តុំច្រកចូលទៅកាន់ភាពទាក់ទាញនៃទីក្រុងអច្ឆរិយៈជាមួយ អាហារដ៏សម្បូរបែប ការស្នាក់នៅក្នុងតម្លៃសមរម្យ និងវប្បធម៌ដ៏ផូរផង់។
AirAsia នឹងហោះហើរជាប្រចាំថ្ងៃពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាបដែលនឹងផ្តល់ជូនអ្នកដំណើរ
នូវតម្លៃដ៏សមរម្យបំផុតដើម្បីទស្សនាតំបន់នានានៃខេត្តសៀមរាប។ រីឯ ទីក្រុងហូជីមិញ គឺជាទីក្រុងដែលមានប្រជាជនច្រើនជាង
គេក្នុងប្រទេសវៀតណាមដែលពោរពេញដោយហាងទំនិញល្បីៗ និងកន្លែងកម្សាន្តនាពេលរាត្រី។ ដោយឡែកទីក្រុងហាណូយក៏
ជាទីក្រុងដ៏ពេញនិយម ប្រកបដោយកន្លែងកម្សាន្តដើម្បីទទួលយកបទពិសោធន៍ដ៏សម្បូរបែប ដូចជា ស្ថាបត្យកម្ម និងមុខម្ហូប ប្លែកៗនៅក្នុង “Land Of The Blue Dragon” ផងដែរ។
ការដាក់សម្ពោធជើងហោះហើរថ្មីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ AirAsia យ៉ាងមោះមុត ក្នុងការក្លាយជាក្រុមហ៊ុន អាកាសចរណ៍តម្លៃសមរម្យឈានមុខ ក្នុងបណ្តាញហោះហើរក្នុងសហគមន៍អាស៊ាន ខណៈពេលដែលកំពុងចូលរួមជំរុញ កំណើនទេសចរណ៍នៅទូទាំងតំបន់។
កាលវិភាគជើងហោះហើររវាងទីក្រុង ភ្នំពេញ (PNH) និង ទីក្រុងហូជីមិញ (SGN)៖
កាលវិភាគជើងហោះហើររវាង ភ្នំពេញ (PNH) និង ទីក្រុងហាណូយ (HAN)៖
*តម្លៃដែលដាក់លក់រួមមានតម្លៃមូលដ្ឋាន ពន្ធ និងរួមបញ្ចូលថ្លៃសេវាផ្សេងៗ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត - សូមចូលទៅកាន់កម្មវិធី AirAsia Move App ឬគេហទំព័រសម្រាប់ព័ត៌មានលម្អិត។